ទម្លាប់​​ងាយៗ​​​បញ្ឈប់​​បញ្ហា​​គេ​ង​​មិន​​លក់​​ឬ​​មិ​ន​​ស្កប់​​

បញ្ហាគេងមិនលក់ ឬគេងមិនស្កប់ កើតឡើងមិនមែនតែទៅលើមនុស្សចាស់នោះទេ សព្វថ្ងៃនេះ សូម្បីតែមនុស្សវ័យក្មេងក៏សឹងតែជួបប្រទះនូវបញ្ហានេះដែរ។ ការគេងមិនគ្រប់គ្រាន់ ផ្តល់នូវផលវិបាកធ្ងន់ធ្ងរជាច្រើនរួមមានការអសមត្ថភាពក្នុងការផ្តោតជាសំខាន់ឬចងចាំរឿង, ធ្លាក់ទឹកចិត្ត, និងគ្រោះថ្នាក់នៅតាមផ្លូវ។​ ទោះតិចឬច្រើន ទម្លាប់ប្រចាំថ្ងៃរបស់អ្នក ពិតជាកត្តាជះឥទ្ធិពលដល់ការគេងយ៉ាងពិតប្រាកដ។ Picture credit: Insomnia ដូច្នេះ ចាប់ផ្តើមផ្លាស់ប្តូរទម្លាប់របស់អ្នកដូចខាងក្រោមនេះ អ្នកនឹងមើលឃើញពីភាពផ្លាស់ប្តូរសម្រាប់បញ្ហាគេងមិនលក់ ឬមិនស្កប់របស់អ្នកជាមិនខាន៖ ១. កុំធ្វើការពេលយប់ អ្នកគួរតែព្យាយាមបង្ហើយការងារនៅពេលថ្ងៃប្រសើរជាង ព្រោះពេលថ្ងៃសរីរាង្គចិញ្ចឹមសារពាង្គកាយរបស់អ្នកធ្វើការបានផុសផុលជាងពេលយប់។ ២. ស្រូបពន្លឺថ្ងៃឲ្យបានច្រើន

ហេតុ​​​ផល​​​អ្វី​ខ្លះ​​​​​​​ធ្វេី​​ឲ្យ​​​យុវវ័យ​​​មាន​​​អារម្មណ៍​​​ស្ត្រេស?​​

អ្វីទៅគីជាស្ត្រេស? ស្ត្រេស គីជាភាពតានតឹង ភ័យខ្លាច ម៉ួម៉ៅ សម្ពាធ​ ការបារម្ភ ការគិតច្រេីន ដែលតែងតែកេីតឡេីងនៅក្នុងអារម្មណ៍មនុស្សម្នាក់ៗហេីយសម្រាប់ផ្នែកវេជ្ជសាស្ត្របាន​ចាត់ទុកថាស្រ្តេសក៏ជាជំងឺផ្លូវចិត្តមួយដ៏កាចសាហាវដែលអាចធ្វេីអោយមនុស្សឈានទៅដល់ការសម្លាប់ខ្លួនក៏ថាបាន។ មានកត្តាជាច្រេីនដែលធ្វេីអោយយុវវ័យយេីងកេីតមានអារម្មណ៍ស្ត្រេសដូចជា៖ ១. ការសិក្សា ជាការពិតណាស់ការសិក្សាបានផ្តល់ចំណេះដឹងជាច្រេីនដល់យុវវ័យយេីងប៉ុន្តែវាក៏បានបង្កអោយមានអារម្មណ៍តានតឹងយ៉ាងខ្លាំងផងដែរជាមួយ Homework,  Assignment, ​Quiz និងកិច្ចការងារស្រាវជ្រាវផ្សេងៗដែលសាលាបានដាក់អោយធ្វេីផងដែរ។ ២. គ្រួសារ គ្រួសារក៍ជាកត្តាមួយផងដែរដែលបង្កអោយមានអារម្មណ៍ស្ត្រេសជាពិសេសកេីតឡេីងចំពោះយុវវ័យដែលមានផ្ទះនៅតាមខេត្តហេីយមកសិក្សានៅទីក្រុងឬឆ្ងាយពីផ្ទះដែលធ្វេីអោយពួកនឹករលឹកបារម្ភទៅដល់ឪពុកម្តាយឬបងប្អូនដែលនៅស្រុក។ ៣. ការងារ និង ប្រាក់កាស ចំពោះរឿងនេះគឺពិតជាសំខាន់សម្រាប់យុវវ័យទូទៅពីព្រោះពួកគេត្រូវចំណាយប្រាក់កាសជាច្រេីនសម្រាប់ការរស់នៅប្រចាំថ្ងៃដូចជាចំណាយទៅលេីការសិក្សា

មនុស្ស​​៣​ប្រភេទ​​ដែល​​តែង​​តែ​​ជោគ​​ជ័យ​​គ្រប់​​រឿង​​

ពួក​​យើង​​រស់​​នៅ​ក្នុង​​សម័យ​​ទំនើ​ប​​ដែល​​អ្នក​​គ្រប់​​គ្នា​ទាម​​ទារ​​លើស​​ពី​ការ​​រំពឹង​​ទុក​ ការងារ​​ល្អ អំណាច​​ គ្រួសារ​​ល្អ សេចក្តី​សុខ​នៅ​ក្នុ​ង​​ជីវិត​ ដែល​ពេល​​ខ្លះ​​មនុស្ស​មួយ​ចំនួន​​ភ្លេច​ថា​អ្វីៗទាំង​នោះ កើត​ចេញពីការ​ខំប្រឹង​​រាប់​ឆ្នាំ​របស់​ពួក​គេ​ទេ បែរ​ជា​ទាមទារ​ភ្លាម​ៗ​ហើយ​​គិត​ថា​​វា​ងាយ​ស្រួល។ មនុស្ស​​កើត​​មក​ត្បិត​តែ​មាន​អ្វី​ ខុសៗក្តី ប៉ុន្តែ​ការ​ខិតខំ​ដើម្បី​ឆាក​ជីវិត​​របស់​ខ្លួន​គឺមាន​ដូច​គ្នា​ … អ្នក​ទាំង​បី​គឺជា​មនុស្ស​ដែល​អ្នក​រាល់​គ្នា​គួរ​យក​ជា​គំរូ៖ ១. មនុស្ស​​មាន​ចក្ខុវិស័យ​វែងឆ្ងាយគោល​ដៅ ពួក​គេ​មិន​មែន មាស​ប្រាក់​ លេចធ្លោ មុខមាត់​ក្នុង​សង្គម​ ឬក៏​អំណាច​នោះទេ ប៉ុន្តែពួក​គេ​ជា​មនុស្ស​មើល​ឃើញពី ប្រយោជន៍មនុស្ស​មួយ​ក្រុម​ធំជាជាង​ប្រយោជន៍ខ្លួន​ផ្ទាល់។ ពួក​គេ​ខិត​ខំបណ្តុះ​ចំណេះ​របស់​ខ្លូន​ដើម្បីជួយ​ដល់​សង្គម​ និង​ពិភពលោក​ដែល​ខ្លួន​កំពុង​រស់​នៅ​។​ គោល​ដៅ​របស់​ពួក​គេ​ភាគ

ដឹង​​អត់​​​ថា​​មិន​​ត្រូវ​​ធ្វើ​អ្វី​​ខ្លះ​​ក្នុង​​កំឡុង​​ថ្ងៃ​​ចូ​ល​​ឆ្នាំ​​ចិន​​

ថ្ងៃ​​ចូល​​ឆ្នាំ​ចិន​​នឹង​ចូល​​មក​ដល់​​ក្នុង​ប៉ុន្មាន​ថ្ងៃ​​ខាង​មុខ​​នេះហើយ​​។​ តើ​អ្នក​ដឹង​ពី​​អ្វី​ដែល​អ្នក​​មិន​ត្រូវ​​ធ្វើ​ក្នុង​កំឡុង​ពិធី​​នេះ​ដែរ​រឺ​ទេ​​? ​អត្ថបទ​​នេះ​​នឹង​​ប្រាប់​​អ្នក​ពី​សកម្ម​ភាព​​ ៥​យ៉ាង​​ដែល​​អ្នក​មិន​​គួរ​ប្រព្រឹត្តិ​​ក្នុង​កំឡុង​​ពេល​ពិធី​​សែន​​ចូល​ឆ្នាំ​​ចិន​៖​១. ព្យាយាមកុំលេបថ្នាំមូលហេតុដែលហាមមិនឲ្យលេបថ្នាំនេះ គឺដោយសារតែមានជំ​នឿថាការលេបថ្នាំនៅថ្ងៃដំបូងនៃពិធីសែនបែបនេះនឹងធ្វើឲ្យមនុស្សម្នាក់នោះកើតជម្ងឺផ្សេងៗសម្រាប់ពេលពេញមួយឆ្នាំ។ ២. កុំបោសសំរាមចេញពីផ្ទះការបោសសំរាមជាធម្មតាគឺជារឿងល្អដែលត្រូវធ្វើសម្រាប់ម​នុស្ស​​គ្រប់គ្នា។ ប៉ុន្តែវាគួរតែជៀសវាងក្នុងកំឡុងពិធីដែលអ​ស្ចារ្យ​​​មួយនេះ។ ការបោសសំរាមចេញពីផ្ទះត្រូវបានគេគិត​ថា​វាជាការនាំសំណាងចេញពីផ្ទះ។ ៣​. ហាមញ៉ាំបបរសម្រាប់អាហារពេលព្រឹកវាមិនជារឿងល្អនោះទេដែលត្រូវបរិភោគបបរ និងសាច់ក្នុងអាហារពេលព្រឹករបស់អ្នក។ មូលហេតុគឺដោយសារតែការគិត​ថា មនុស្សដែលហូបបបរសម្រាប់អាហារពេលព្រឹកនោះភាគច្រើនមានជីវភាពខ្សត់ខ្សោយ បែបនេះហើយបានជាប្រ​ជា​ជន​ចិនមិនចង់ចាប់ផ្ដើមឆ្នាំថ្មីជាមួយភាពក្រីក្រនោះទេ។៤. ហាមបោកខោអាវ និងកក់សក់ការបោកខោអាវត្រូវបានហាមប្រាមជាពិសេសសម្រាប់ថ្ងៃ​ទី​១​និងទី២នៃពីធីសែនចូលឆ្នាំចិនដោយសារតែថ្ងៃទាំងនេះគឺជាថ្ងៃកំណើតនៃព្រះ Shuishenដែលជាព្រះគង្គា។ ចំណែកឯការហាមប្រាមមិនឲ្យកក់សក់នោះគឺដោយសារតែពាក្យ សក់ ក្នុងភាសាចិនមានសំនៀងដូចទៅនឹងឃ្លាមួយដែលមានន័យថា កើនទ្រព្យសម្បត្តិ បែបនេះហើយការកក់សក់ត្រូវបានគេគិតថាជាការបោសចេញនូវទ្រព្យឬលុយកាក់ឲ្យទៅឆ្ងាយ។ ៥.

តើ​ការ​ធ្វើ​កិច្ចការ​​សាលា​ធ្វើ​ឲ្យប៉ះពាល់​សុខភាព​មែន​ទេ?​

តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​នា​ពេលថ្មី​ៗ​នេះបាន​បង្ហាញថា​ការធ្វើ​កិច្ចសាលា​អាចប៉ះ​ពាល់​ដល់​សុខ​ភាព​និងធ្វើ​ឲ្យសិស្ស​កើត​មានបញ្ហា​ស្រ្ដេស​យ៉ាង​ធ្ងន់​ធ្ងរ​ទាំងសិស្ស​ដែលបានសិក្សា​​ថ្នាក់មតេយ្យ​រហូតដល់​ថ្នាក់​វិទ្យាល័យ​។ តាមការសិក្សារបស់ The National Education Association (NEA) and the National PTA (NPTA) បានបញ្ចាក់ថាការធ្វើកិច្ចការសាលារបស់សិស្សដែលរៀននៅថ្នាក់មតេយ្យគួរតែចំណាយពេល១០ ទៅ​១៥នាទីនៅពេលយប់គឺជាការល្អសំរាប់ពួកគេ។ សំរាប់សិស្សានុសិស្សនៅក្នុងថា្នក់វិទ្យាល័យគួរចំណាយពេលធ្វើកិច្ចការសាលាពី ១ ទៅ២ ម៉ោងទើបល្អសមស្រប។ តាមការសិក្សាដដែលក៏បានបញ្ចាក់ដែរការធ្វើកិច្ចសាលារបស់ក្មេងតូចៗក៏អាចមានផលប៉ះពាល់ដល់សមាជិកគ្រួសារដែរ ដែលអាចឲ្យសមាជិកមានជម្ងឺស្រ្ដេសផងដែរ ដោយសារតែមេគ្រួសារក៏ដូចជាសមាជិកក្នុងផ្ទះមិនមានលទ្ធភាពជួយដោះស្រាយបញ្ហានោះដល់កូនៗរបស់គេបាន។ តាមការសិក្សាផ្សេងទៀតរបសសកលវិទ្យាល័យ Stanford បានបង្ហាញថាសិស្សដែលរៀននៅវិទ្យាល័យដែលចំណាយពេលធ្វើកិច្ចការសាលាច្រើនម៉ោងពេក ធ្វើឲ្យពួកគេមានបញ្ហាស្រ្ដេស

គ្រាន់​តែ​អារម្មណ៏៍​​ឯកា​​សោះ​ ​​​​ប៉ះពាល់​សម្រស់ដែរ​?

មានកត្ដាជាច្រើនដែលអាចប៉ះពាល់ដល់រូបរាងរបស់អ្នកដូចជា បរិស្ថាន សំភារៈដែលយើងប្រើប្រាស់ អាហារដែលយើងបរិភោគ និងកត្ដាមួយចំនួនទៀត។ ក្នុងនោះដែលអារម្មណ៍ក៏ជាផ្នែកមួយយ៉ាងសំខាន់ដែលអាចប៉ះពាល់ដល់រូបរាងរបស់អ្នកផងដែរ ខាងក្រោមនេះជាហេតុផលមួយចំនួនដែលបញ្ចាក់ថាអារម្មណ៍ឯការបស់អ្នកអាចប៉ះពាល់ដល់រូបរាងអ្នក។ ការកើតមុន ការកើតមុនអាចបណ្ដាលមកពីបញ្ហាផ្សេងៗក្នុងនោះអ័រម៉ូនក៏ជាផ្នែកមួយអាចឲ្យយើងមុនផងដែរ។ កត្ដាដ៏សំខាន់មួយគឺអារម្មណ៍របស់អ្នក នៅពេលដែលអ្នកមានអារម្មណ៍ឯកា ស្មុគស្មាញអាចធ្វើឲ្យកើតមុនបានយ៉ាងងាយ ចូលកុំបណ្ដោយឲ្យអារម្មណ៍របស់អ្នកមកផ្លាស់ប្ដូររូបរាងរបស់អ្នកឲ្យសោះ។ ស្បែកមិនស្រស់ថា្ល មិនមែនមានតែអារម្មណ៍ឯការម្យ៉ាងនោះទេដែលធ្វើឲ្យប៉ះពាល់ដល់រូបរាងអ្នក ការខឹងមិនសប្បាយចិត្ដក៏អាចឲ្យអ្នកមានជម្ងឺស្រ្ដេស ម្យ៉ាងទៀតអាចប៉ះពាលដល់សុខភាពស្បែករបស់អ្នក។ ស្បែករបស់អ្នកនឹងមានសភាពស្ងួត មិនស្រស់ថ្លា ដូចមនុស្សទូទៅ​។ ដើម្បីកុំឲ្យអារម្មណ៍របស់អ្នកប៉ះពាល់ដល់រូបរាងកាយរបស់អ្នក អ្នកគួរតែធ្វើចិត្ដឲ្យសប្បាយៗ និងយក់ចិត្ដទុកដាក់ទៅរាងកាយនិងបញ្ហាសុខភាពឲ្យបានច្រើន៕ ប្រែសម្រួលដោយ ធានីប្រភព Healthdigezt librarykhmerd.blogspot.com

ដឹង​​អត់​​ថា​​ចា​ប៉ី​​ដង​វែង​​មាន​​ខ្សែ​​ប៉ុន្មាន​?​​

ថ្មីៗ​នេះ​ចាប៉ី​ដង​វែង​ទើប​តែ​បាន​ដាក់​បញ្ចូល​ជាសម្បត្តិ​បេ​តិ​កភ័ណ្ឌ​ពិ​ភព​លោក​។ តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​ដឹង​ថា​ ឧបករណ៍​តន្រ្តី​មួយ​នេះ​មាន​ខ្សែ​ប៉ុន្មាន​ ហើយ​វា​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​អ្វី​ខ្លះ​ដែរ​រឺ​ទេ​? ចាប៉ីដងវែងជាឧបករណ៍តន្រ្តីខ្មែរមួយប្រភេទដែលត្រូវបានគេរាប់បញ្ចូលក្នុងប្រភេទឧបករណ៍តន្រ្តីប្រើខ្សែ។ ចាប៉ីដងវែងត្រូវបានគេធ្វើវាឡើងយ៉ាងខ្ជាប់ខ្ជួនដោយភ្ជាប់មកជាមួយរន្ធសម្រាប់ដាក់ព្រលូត ៣ ឬ ៤និងមានខ្សែចំនួន ២ ឬ​ ៤ផងដែរដោយ ២ជាខ្សែគមានសម្លេងតែមួយ និង ខ្សែ២ទៀតជាខ្សែ​ឯក​ក៏មានសម្លេងតែមួយផងដែរ។​  ឧបករណ៍តន្រ្តីមួយប្រភេទនេះជាធម្មតាត្រូវបានគេប្រើប្រាស់ក្នុងវង់ភ្លេងអារក្ស វង់ភ្លេងអាពាហ៍ពិពាហ៍ ហើយវាក៏ជាឧបករណ៍មួយដែលប្រើប្រាស់ក្នុងចម្រៀងអាយ៉ៃផងដែរ។  ការជ្រើសរើសវត្ថុធាតុដើមដើម្បីផលិតវាបាន ត្រូវតែសម្រឹតសម្រាងឲ្យបានម៉ត់ចត់ ដើម្បីធានាបាននូវ​​សូរស័ព្ទសំនៀងដែលល្អ។ បែបនេះហើយគេជ្រើសរើសដើម​ឈើរាំងដើម្បីធ្វើស្នូក ដើមក្រសាំងធ្វើដង ដើមខ្ទម្ពធ្វើសន្ទះ ដើមធ្នង់ធ្វើគីង្គក់

Teamស្គម! អាហារ​៦​មុខ​នេះ​ជួយ​អ្នក​ឡើង​ទម្ងន់​បាន​!

ជារៀងរាល់ថ្ងៃអ្នកច្បាស់ជាលឺមិត្ដភក្ដិរបស់អ្នកឬក៏អ្នកនៅជុំវិញខ្លួនអ្នករអ៊ូថាចង់ស្រកទម្ងន់ជានិច្ចមែនទេ? ប៉ុន្ដែពួកគេមិនបានដឹងថាអ្នកដែលមានរាងស្គមមានអារម្មណ៍បែបណាទេនៅ ពេលដែលបានពាក្យលឺទាំងនេះ។ ពេលនេះ អ្នកដែលមានមាឌស្គមឈប់បារម្ភពីបញ្ហានេះ ទៀតទៅអ្នកគ្រាន់តែជ្រើសរើសអាហារដែលសមស្របសំរាប់ការឡើងទម្ងន់ជាការស្រេច ។ ខាងក្រោមនេះជារបបអាហារមួយចំនួនដែលជួយឲ្យអ្នកឡើងទម្ងន់បាន។ Picture credit: WikiHow ១. បាយសអ្នកបានដឹងមកហើយថាបាយជាប្រភេទអាហារដែលមានតម្លៃសមរម្យដែលយើងអាចរកបានគ្រប់ទីផ្សារ ហើយបាយសម្បូរទៅដោយជាតិកាឡូរីខ្ពស់។ អ្នកគ្រាន់តែទទួលទានបាយឲ្យ ច្រើនជាងមុនទ្វេដង។ អនុវត្ដបែបនេះឲ្យបានញឹកញាប់អ្នកនឹងឃើញលទ្ធផលជាក់ជាមិនខាន។ ២. បឺរសណ្ដែកដីបឺរសណ្ដែកដីជាប្រភេទអាហារដែលមានកាឡូរីប្រមាណ ២០០ ក្រាម មិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ​ បឺរសណ្ដែកដី ជួយឲ្យអ្នកឡើងទម្ងន់ទៀតផង។ អ្នកគ្រាន់តែលាបបឺរសណ្ដែកដីជាមួយនំបុ័ងឲ្យបានច្រើនតាមចំណង់ចំនូលចិត្ដរបស់អ្នកជាការស្រេច។

ប្រលង​សំណេរ​អត្ថបទ​ “បា្លស្ទិក Article”​ | Library Khmer

ដោយមើលឃើញថាការប្រើប្រាស់ថង់ប្លាស្ទិកនៅប្រទេសកម្ពុជាមានការកើនឡើងហួសប្រមាណ អង្គការ​ ACRA​ បានបង្កើតការប្រកួតសំណេរអត្ថបទអំពីសម្រាមថង់ប្លាស្ទិកនៅកម្ពុជា ក្នុងគោលបំណងឲ្យយុវជនកម្ពុជាផ្តោតការចាប់អារម្មណ៍ខ្ពស់ទៅលើបរិស្ថានជាពិសេស សម្រាមថង់ប្លាស្ទិក។ ប្រធានបទៈផ្តោតសំខាន់ទៅលើសំណល់ប្លាស្ទិកក្នុងប្រទេសកម្ពុជា ដោយបង្ហាញនូវបញ្ហាដែលបង្កដោយថង់ប្លាស្ទិក ដំណោះស្រាយ និងជាពិសេសគំនិតច្នៃប្រឌិតថ្មី។ លក្ខខណ្ឌនៃការចូលរួម៖ ·         សំណេរត្រូវសរសេរជាភាសាខ្មែរ ·         សំណេរមានប្រវែង​មិនលើសបីទំព័រ (Font: Khmer OS; Size: 12) ·         បេក្ខជន/បេក្ខនារី អាយុចាប់ពី​ ១២ដល់២៥ ឆ្នាំ

វិធី​ឆក់​បេះដូង​​crush​

ការ​​ដែល​​មាន​​មនុស្ស​​ដែល​យើង​លួច​​ស្រលាញ់​​វា​ជា​រឿង​ល្អមួយ​ ​តែពេល​ខ្លះ​​វា​ក៏​ធ្វើ​អោយ​​មាន​អារម្មណ៍​ពិបាក​ក្នុង​ខ្លួន​ដែរ។ វត្តមាន​របស់​មនុស្ស​ម្នាក់​នេះ​ធ្វើ​អោយ​មនុស្ស​មួយ​ចំនួន​មាន​កំលាំង​ចិត្ត​នឹង​ធ្វើ​ការងារ​ផ្សេងដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍របស់​គេ​ តែក្នុង​ពេល​ជាមួយ​គ្នា​នោះ ​វា​អាច​ធ្វើ​អោយ​អ្នក​មាន​អារម្មណ៍តប់​ប្រមលក្នុង​ចិត្ត​ ព្រោះ​មិន​អាច​បង្ហាញ​អារម្មណ៍ដែល​ខ្លួន​ចង់​ទៅ​កាន់​ម្នាក់​នោះ។ចំណុច​ខាងក្រោមនេះ វា​អាច​នឹង​ជោគជ័យ​ បើ​អ្នក​សាក​ល្បង៖ ១. ការ​តុប​តែង​ខ្លួន ត្រូវ​ស្វែង​យល់​ពីចំណង់​ចំណួល​ចិត្ត​របស់​គេ​ ថា​តើ​គេ​ចូល​ចិត្ត​រូប​ភាព​ខាង​ក្រៅ របស់​មនុស្ស​យ៉ាង​ដូច​ម្តេច។ ត្រូវ​រៀប​ចំ​ខ្លួន​ជា​មនុស្ស​ដែល​គេ​មើល​មក​ឃើញ ស្អាត​បាត និង​មាន​បំណិន​ជីវិត​ល្អ។ កំុ​ធ្វើ​សាមញ្ញពេក ហើយ​រក​វិធីតុបតែង​ដែល​គិត​ថា​វា​សមរម្យ ហើយ​អាច​នឹង​ប្លែក​ពី​គេ និង​ស្រស់​ស្អាត​តាម​បែប​ខ្លួន​។ ២. ស្វែង​យល់​ពីចំណង់​​ចំណួ​ល​ចិត្ត​របស់​គេគិតមើល៍​ថា​តើ​គេ​ចូល​ចិត្ត​ធ្វើ​អ្វី និង​ចាប់​អារម្មណ៍លើ​អ្វី​ ពីព្រោះមនុស្ស​ដែល​មាន​ចំណង់​ចំណូលចិត្ត​ស្រដៀង​គ្នា ចាប់​និយាយ​ត្រូវ​គ្នា​ហើយ​ចុះ