កសិករថៃសម្ងំកើបលុយ! ទើបតែបែកការថាទឹកមាត់ខ្យង 1គីឡូតម្លៃរាប់ម៉ឺនដុល្លារ…
ចម្លែកៗ៖ ខ្យង គឺជាសត្វមួយប្រភេទដែលមានពូជច្រើនខុសៗគ្នា មានការបន្លាស់ទីយឺតជាងគេបង្អស់ក្នុងចំនោមសត្វផ្សេងៗទៀត។ បច្ចុប្បន្នខ្យងត្រូវបានគេនិយមបរិភោគមិនថាខ្យងរស់នៅក្នុងបឹងសមុទ្រដែលវាឱាជារសឆ្ងាញ់។ ខ្យង ជាច្រើនក្បាលវារគើមៗ លើចានមានចំណិតល្ពៅ និង ត្រសក់បានក្លាយ ជា អ្នកផលិតគ្រឿងផ្សំដ៏សំខាន់ ក្នុងវិស័យថែរក្សា សម្ផស្សដោយម្សៅផលិតពីទឹកមាត់ពួកវាមានតម្លៃថ្លៃជាងមាសទៅទៀត។ សត្វខ្យងនៅកសិដ្ឋានរបស់នាងផាតធីនីសិរីថាងកៀវត្រូវបានប្រមូលពីចម្ការនិងវាលស្រែនានា។ នាងបានឲ្យដឹងថា ៖ « កសិករយើងធ្លាប់តែស្អប់ខ្យងហ្នឹងព្រោះវាស៊ីដំណាំហើយចាប់វាចោលតាមផ្លូវ និង បោះចូលទន្លេតែឥឡូវពួកគាត់អាចលក់ខ្យងនោះ ឲ្យខ្ញុំដើម្បីបង្កើនចំណូលមួយផ្នែកដែរ »។